ក្រុមហ៊ុន សួស្ដី ហ្វាយនែន ភីអិលស៊ី គឺជាក្រុមហ៊ុនចំកាត់ដែលបានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជាកាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០១៤ ដើម្បីផ្ដល់សេវាកម្មឥណទានទោចក្រយានយន្តក្នុងប្រទេសកម្ពុជា ក្រោមការគ្រប់គ្រងរបស់ធនាគារជាតិនៃកម្ពុជា ដោយក្រុមហ៊ុន សួស្ដី ហ្វាយនែន ភីអិលស៊ី បានទទួលអាជ្ញាប័ណ្ណឱ្យធ្វើជំនួញជាស្ថាពរពីធនាគារជាតិនៃកម្ពុជានៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០១៤ ។ការអភិវឌ្ឍ


ថៃទី ៨ ខែមេសា ឆ្នាំ ២០១៤

បានទទួលវិញបនប័ត្រចុះបញ្ជីពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មត្រូវបានយល់ព្រមដោយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មដោយមានដើមទុនចុះបញ្ជីចំនួន ១០០,០០០ ដុល្លារអាមេរិក

ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៤

លិខិតយល់ព្រមជាគោលការណ៍ត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជា

ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០១៤

វិញាបនប័ត្រប៉ាតង់ត្រូវបានចេញដោយអគ្គនាយកដ្ឋានពន្ធដារ

ថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០១៤

វិញាបនប័ត្រអាជ្ញាប័ណ្ណដើម្បីធ្វើអាជីវកម្មភតិសន្យាហិរញ្ញវត្ថុត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជា

ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០១៤

អនុញ្ញាតសម្រាប់កាតបើកការិយាល័យចុះឈ្មោះត្រូវបានចេញដោយសាលាក្រុងភ្នំពេញ

ថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០១៤

បានចុះកិច្ចសន្យាជួលម៉ូតូលើកដំបូង

ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៦

វិញ្ញបនប័ត្រអាជ្ញប័ណ្ណធ្វើអាជីវកម្មភតិសន្យាហិរញ្ញវត្ថុនៅសាខាខេត្តសៀមរាប និងសាខាខេត្តបាត់ដំបង ត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជា

ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០១៨

វិញ្ញបនប័ត្រអាជ្ញប័ណ្ណធ្វើអាជីវកម្មភតិសន្យាហិរញ្ញវត្ថុនៅ សាខាខេត្តកំពង់ចាម សាខាខេត្តស្វាយរៀង និងសាខាខេត្តកំពង់ស្ពឺ ត្រូវបានមនុម័តដោយធនាគារជាតិនៃកម្ពុជា

ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២០

វិញ្ញបនប័ត្រអាជ្ញប័ណ្ណធ្វើអាជីវកម្មភតិសន្យាហិរញ្ញវត្ថុនៅ សាខាខេត្តបន្ទាយមានជ័យ សាខាខេត្តកំពត សាខាខេត្តកំពង់ធំ សាខាខេត្តពោធិ៍សាត់ សាខាខេត្តតាកែវ និងសាខាខេត្តកំពង់ឆ្នាំង ត្រូវបានមនុម័តដោយធនាគារជាតិនៃកម្ពុជាសាខា


 • សាខាភ្នំពេញ (ទីស្នាក់ការកណ្ដាល)
 • សាខាសៀមរាប
 • សាខាបាត់ដំបង
 • សាខាកំពង់ចាម
 • សាខាស្វាយរៀង
 • សាខាកំពង់ស្ពឺ
 • សាខាបន្ទាយមានជ័យ
 • សាខាកំពត
 • សាខាកំពង់ធំ
 • សាខាពោធិ៍សាត់
 • សាខាតាកែវ
 • សាខាកំពង់ឆ្នាំង